ផែនការអាជីវកម្ម (BUSINESS
PLAN) ជាអ្វី?
ផែនការអាជីវកម្ម
គឺជាផែនទីបង្ហាញផ្លូវមួយដែលបង្ហាញ អំពីគោលដៅដែលសហគ្រិនចង់សម្រេចបាន
ព្រមទាំងបែបបទនិងយុទ្ធសាស្ត្រនានា ដើម្បីសម្រេចឱ្យបាននូវគោលដៅនោះ។
សម្រាប់ធ្វើអ្វី?
ពិតមែនតែអ្នកដឹកនាំក្រុមហ៊ុនអាចប្រើផែនការអាជីវកម្ម
ជាផែនទីតម្រង់ទិសក្នុងកិច្ចដំណើរការក្រុមហ៊ុន តែជាញឹកញាប់បំផុត
ផែនការអាជីវកម្មត្រូវបានសម្រាប់ស្វែងរកហិរញ្ញប្បទានពីសហស្ថាបនិក, វិនិយោគិនសក្ដានុពល និងធនាគារ។
ទម្រង់ សារធាតុ និងទំហំនៃផែនការអាជីវកម្ម
ក៏ត្រូវប្រើប្រួលទៅតាមកម្មវត្ថុរបស់អ្នកអានផងដែរ។ សម្រាប់អ្នកអានជាសហស្ថាបនិក
ផែនការនេះត្រូវតែបង្ហាញថា ក្រុមហ៊ុនអាចមានដំណើរការវែងឆ្ងាយ
និងមានឳកាសទទួលបានប្រាក់ចំណេញ។ សម្រាប់ធនាគារ ផែនការនេះត្រូវតែបង្ហាញថា
ក្រុមហ៊ុនមានលទ្ធភាពបង្កើតបាននូវលំហូរសាច់ប្រាក់ទៀងទាត់
ដើម្បីអាចបំពេញកាតព្វកិច្ចទូទាត់ការប្រាក់និងសងប្រាក់តាមកាលកំណត់។
សម្រាប់អ្នកអានជា វិនិយោគិនវិញ ផែនការអាជីវកម្មត្រូវបង្ហាញថា គម្រូអាជីវកម្មរបស់
ក្រុមហ៊ុនមានលក្ខណៈគួរឳ្យចាប់អារម្មណ៍, ទីផ្សារមានទំហំធំគ្រប់គ្រាន់,
ក្រុមហ៊ុនមានប្រៀបលើទីផ្សារនិងគូប្រកួតប្រជែង, ហើយវិនិយោគិនអាចមានលទ្ធភាពលក់ភាគហ៊ុនរបស់ខ្លួនចេញនៅពេលសមស្របណាមួយ។
មានប៉ុន្មានទំព័រ?
ផែនការអាជីវកម្មអាចមានទ្រង់ទ្រាយសង្ខេបតែមួយទំព័រ ដោយនិយាយ
តែអំពីផលិតផល, គម្រូអាជីវកម្ម
និងការព្យាករណ៍ហិរញ្ញវត្ថុ
ប្រសិនបើលោកអ្នកគ្រាន់តែប្រើវាសម្រាប់ទុកប្រើប្រាស់ផ្ទាល់ខ្លួន
ឬដើម្បីស្វែងរកសហស្ថាបនិក។
តែផែនការអាជីវកម្មអាចវែងជាងនេះប្រសិនបើលោកអ្នកប្រើប្រាស់វាដើម្បីទទួលបានហិរញ្ញប្បទានពីធនាគារ
ឬពីវិនិយោគិនខាងក្រៅ។
និយាយពីអ្វីខ្លះ?
ជាទូទៅ ផែនការអាជីវកម្មត្រូវបង្ហាញអំពី៖
១)សេចក្ដីត្រូវការឬបញ្ហាដែលមាន និងផលិតផលដើម្បីបំពេញសេចក្ដីត្រូវការឬដោះស្រាយបញ្ហានោះ, ២)គម្រូអាជីវកម្មដោយបង្ហាញអំពីចំណាយដើម្បីទទួលបានអតិថិជននិងចំណូលដែលរំពឹងទុក,
៣)ការវិភាគអំពីការប្រកួតប្រជែងបច្ចុប្បន្ននិងអនាគត, និង ៤)ថ្នាក់ដឹកនាំក្រុមហ៊ុន។
ជារួម
ផែនការអាជីវកម្មត្រូវបានរៀបចំជាផ្នែកដែលមានប្រហាក់ប្រហែលដូចខាងក្រោម៖
1.
សង្ខេបផែនការ
2.
ពន្យល់អំពីផលិតផល
3.
វិភាគទីផ្សារនិងការប្រកួតប្រជែង
4.
បង្ហាញអំពីយុទ្ធសាស្ត្រម៉ាឃិទីង
5.
បង្ហាញរចនាសម្ព៏ន្ធដឹកនាំនិងការដាក់ពង្រាយបុគ្គលិក
6.
បង្ហាញការវិភាគហិរញ្ញវត្ថុ
7.
ឧបសម្ព៏ន្ធបើមាន។
ធ្វើបច្ចុប្បន្នកម្មទៀតទាត់
ប្រសិនបើលោកអ្នកប្រើប្រាស់ផែនការអាជីវកម្ម
ជាផែនទីបង្ហាញផ្លូវសម្រាប់ការដឹកនាំក្រុមហ៊ុននោះ លោកអ្នកគួរធ្វើបច្ចុប្បន្នកម្មឳ្យបានទៀតទាត់
ជាពិសេស ប្រសិនបើស្ថានភាពទីផ្សារមានការប្រែប្រួលច្រើន, ឬលោកអ្នកចាប់ផ្តើមលក់ផលិតផលថ្មី,
ឬមានការដោះដូររចនាសម្ព័ន្ធដឹកនាំ, ឬក្រុមហ៊ុនលោកអ្នកបានឆ្លងកាត់ដំណាក់កាលវិវត្ថន៍ដ៏សំខាន់មួយ
ជាដើម។
0 comments :
Post a Comment