............CBC
Cam Business Club
ក្លឹមធុរកិច្ចកម្ពុជា
Home » , » វិធី៥យ៉ាង​ដែលមនុស្ស​ជោគជ័យ​គ្រប់គ្រងជីវិត

វិធី៥យ៉ាង​ដែលមនុស្ស​ជោគជ័យ​គ្រប់គ្រងជីវិត

Written By Iknowkh on Friday, March 24, 2017 | March 24, 2017

មនុស្សជោគជ័យដឹងថាគេរស់នៅក្នុងពិភពលោកមួយដែលប្រែប្រួលមិនដាច់។ កិច្ចការសំខាន់បំផុតមួយចំនួនក្នុងជីវិតនេះអាចសម្រេចទៅបាននៅពេលយើងមានអារម្មណ៍ថាជិតអស់ពេល។ មនុស្សជោគជ័យបដិសេធមិនព្រមបោះបង់អំណាចខ្លួនគេចោលទេ គេធ្វើកិច្ចការទាំង៥នេះដើម្បីគ្រប់គ្រងជីវិត៖



១/ មនុស្សជោគជ័យបង្កើតអារម្មណ៍បន្ទាន់សម្រាប់ខ្លួនគេ
គេក្រោកពីដំណេករាល់ព្រឹកជាមួយនឹងអារម្មណ៍បន្ទាន់។ គេមិនបង្កើតភាពអន្ទះសារទេ ប៉ុន្តែគេបង្កើតអារម្មណ៍នៃពេលវេលាមានមិនច្រើនសម្រាប់ខ្លួនគេ។

២/ មនុស្សជោគជ័យមិនច្រឡំសកម្មភាពជាមួយនឹងសមិទ្ធផលទេ
គេយល់ថាភាពមមាញឹកអាចធ្វើឱ្យគេភ្លេចដល់កិច្ចការសំខាន់ ដែលបណ្តែតបណ្តោយពីមួយថ្ងៃទៅមួយថ្ងៃរសាត់បាត់ទៅដោយគ្មានបានសម្រេចលទ្ធផលអ្វីតាមការចង់បាន។

៣/ មនុស្សជោគជ័យមិនបណ្តោយឱ្យកិច្ចការបន្ទាន់រុញច្រានគេធ្លាក់ផ្លូវទេ
ជោគជ័យបង្កើតឡើងដោយភាពបន្ទាន់នៃពេលវេលា មិនមែនភាពបន្ទាន់នៃដំណើរទេ។ មនុស្សជោគជ័យមានជំហររឹងមាំមិនធ្លាក់ផ្លូវនៅពេលដែលមានកិច្ចការបន្ទាន់កើតឡើងម្តងម្កាល។ គេដោះស្រាយបញ្ហាក្នុងរបៀបជឿជាក់ រួចបន្តដំណើរលើផ្លូវត្រូវទៅមុខទៀត។

៤/ មនុស្សជោគជ័យស្គាល់អ្វីដែលសំខាន់
ការស្គាល់អ្វីដែលសមខាន់សម្រាប់អ្នកបង្កើតបាននូវភាពច្បាស់លាស់។ ភាពច្បាស់លាស់ក្នុងការងារអាចកាត់បន្ថយសម្ពាធនៃអារម្មណ៍តានតឹងដែលចាំតែតោងល្បឿនការងារឱ្យថយចុះ។ គេយល់ថាអ្វីៗទាំងអស់មិនមែនជាជម្រើសទេ ដូច្នេះគេផ្តោតតែលើកិច្ចការសំខាន់ដែលត្រូវធ្វើ។ មនុស្សយើងគ្មានពេលគ្រប់គ្រាន់ដើម្បីធ្វើកិច្ចការទាំងអស់បានទេ ប៉ុន្តែយើងតែងតែមានពេលគ្រប់គ្រាន់ដើម្បីធ្វើកិច្ចការសំខាន់។

៥/ មនុស្សជោគជ័យស្តាប់ហេតុផល
អ្នកជំនាញប្រាប់ឱ្យយើងប្រយ័ត្នចំពោះការលេងសើចនៅក្នុងក្បាលយើង។ ការលេងសើចគឺជាសំឡេងដែលគ្មានហេតុផលនិងការរិះគន់ខ្លួនឯង។ កុំចិញ្ចឹមការលេចសើចដែលគ្មានប្រយោជន៍បែបនេះ ហើយក៏កុំតវ៉ានឹងវា ព្រោះវាបានត្រឹមតែស៊ីពេលរបស់អ្នកទេ។ ផ្ទុយទៅវិញ អ្នកត្រូវព្យាយាមធ្វើជាមនុស្សមានហេតុផល ចេះស្តាប់និងវិភាគស្ថានការឱ្យបានយល់ច្បាស់។

ប្រែសម្រួល​៖ វេហា
ប្រភព​៖ Success Magazine
SHARE

About Iknowkh

0 comments :

Post a Comment